សេចក្តីប្រកាសព័ត៌មាន
*English below
..................................................
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៩កើត ដល់ពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃ ១៣ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានសហការជាមួយសាកលវិទ្យាល័យ Mendel នៃសាធារណៈរដ្ឋឆែកបានរៀបចំ និងដឹកនាំនិស្សិតឆ្នាំ ទី២ ទី៣ និងទី៤ ចុះទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ព្រៃឈើ នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដំណើរទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ និងជំនួយរបស់សាកលវិទ្យាល័យ Mendel ដោយមានការចូលរួមពីសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ចំនួន ៥០នាក់។ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង កម្មសិក្សានេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងស្តីពី សហគមន៍ព្រៃឈើ អេកូឡូស៊ី និងសិក្សាស្វែងយល់ពីការធ្វើសារពើភ័ណ្ឌព្រៃឈើថ្នាក់ជាតិនៅដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក។ ជារួមសង្កេតឃើញថា ដំណើរទស្សនកិច្ចសិក្សាប្រព្រឹត្តទៅយ៉ាងរលូន ដោយនិស្សិតបានសិក្សាស្វែងយល់បន្ថែម ពីលើទ្រឹស្តីដែលបានសិក្សា ផ្សារភ្ជាប់ជាមួយការអនុវត្តន៍ផ្ទាល់ទៅតាមទីតាំងដែលបានចុះទស្សនកិច្ច ជាពិសេសពាក់ព័ន្ធនឹងការបង្កើតឡូត៍គំរូ និងការធ្វើសារពើភ័ណ្ឌព្រៃឈើដោយប្រើប្រាស់នូវ NIF and Releve methods។ មិនតែប៉ុណ្ណោះ ទស្សនកិច្ចសិក្សានេះ ក៏បានផ្តល់ឱកាសដល់និស្សិតដែលត្រៀមនឹងសរសេរសារណាបទបញ្ចប់ការសិក្សា មានឱកាសចុះសរសេរចងក្រងសារណាបទរបស់ខ្លួននៅតាមតំបន់ទាំងនោះផងដែរ។
មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ Mendel ដែលបានរួមសហតាមរយៈការផ្តល់ថវិកាគាំទ្រដល់និស្សិតក្នុងការស្រាវជ្រាវ និងបោះពុម្ពសារណាបទបញ្ចប់ការសិក្សា ព្រមទាំងបានផ្តល់នូវសម្ភារៈសម្រាប់បម្រើការនៅមហាវិទ្យាល័យ។
..................................................
Phnom Penh: 13-17 November 2021, The Faculty of Forestry of the Royal University of Agriculture, in collaboration with the Mendel University of the Czech Republic, organized and led the second, third and fourth year students to visit the protected area of Keo Seima Wildlife Sanctuary, and Sre pork Wildlife Sanctuary Mondul Kiri Province. The study tour was organized in collaboration with the University of Mendel, with the participation of 10 lecturers, and 40 studentsin total 50 participants. The purpose of this study tour is to provide knowledge on community forest ecology and to understand the national forest inventory at Keo Seima Wildlife Sanctuary and Sre Pok Wildlife Sanctuary. Overall, it was observed that the study tour went smoothly. All students have learned and gained more knowledge on the theories studied in the class together with the practical application of the visited locations by using NIF and Releve methods. In addition, this study tour also provides an opportunity for 4th year students who are ready for doing research for writing their thesis in the study areas as well.
The Faculty of Forest Sciences would like to thank the University of Mendel for co-sponsoring the research and publication of the theses writing, as well as providing some materials and equipment for improve teaching and promote our faculty.