Menu

សូមអបអរសាទរដល់​​ កញ្ញា ឃីម លក្ខិណា និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានជាប់វគ្គជម្រុះដំណាក់កាលទី២ និងត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយម្នាក់ក្នុងចំណោមបេក្ខភាពទាំង ១០នាក់ ដែល

សូមអបអរសាទរដល់​​ កញ្ញា ឃីម លក្ខិណា និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានជាប់វគ្គជម្រុះដំណាក់កាលទី២ និងត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយម្នាក់ក្នុងចំណោមបេក្ខភាពទាំង ១០នាក់ ដែលនឹងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្នុងចំណោមយុវជន ក្រោមប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០?» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨៖០០ ព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីបេក្ខជនសរុបចំនួន ៤៦នាក់ មកពីសាកលវិទ្យាល័យចំនួន ១៥ នៅតាមបណ្តារាជធានី និងខេត្តទូទាំងប្រទេស។ បេក្ខជនទាំងអស់បានបង្ហាញសមត្ថភាព ចំណេះដឹង ភាពច្នៃប្រឌិត និងទស្សនៈវិស័យជុំវិញការអភិវឌ្ឍប្រទេសជាតិ និងតួនាទីរបស់យុវជនក្នុងការចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh