សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) មានមហាវិទ្យាល័យចំណុះចំនួន ១០ និងសាលាបណ្តុះបណ្តាលមួយ ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញសំខាន់ៗក្នុងវិស័យកសិកម្ម និងជំនាញពាក់ព័ន្ធផ្សេងៗ។ កម្មវិធីសិក្សាទាំងនេះគ្របដណ្ដប់យ៉ាងទូលំទូលាយ ដែលរួមមាន វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រសត្វ វេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រព្រៃឈើ ជលផលនិងវារីវប្បកម្ម វិស្វកម្មកសិកម្មប្រព័ន្ធជីវកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម ការរៀបចំដែនដីនិងរដ្ឋបាលដីធ្លី និងការអប់រំនិងទំនាក់ទំនងកសិកម្ម។ មហាវិទ្យាល័យទាំងនេះផ្តល់ឱ្យនិស្សិតនូវមូលដ្ឋានសិក្សា និងការអនុវត្តជាក់ស្តែង។ RUA រៀបចំឱ្យនិស្សិតដែលបញ្ចប់ការសិក្សាក្លាយជាធនធានដ៏សំខាន់ក្នុងដំណើរការវិស័យកសិកម្ម និរន្តរភាពបរិស្ថាន ការរៀបចំផែនការប្រើប្រាស់ដីធ្លី ការអប់រំ និងការអភិវឌ្ឍន៍ជាតិនៅទូទាំងតំបន់ជនបទ និងទីក្រុង។
ទំនាក់ទំនង៖
(855) 17 584 150 / 77 396 864
info@rua.edu.kh