

Work Based Education ជាការពង្រឹងសមត្ថភាពនិស្សិតកសិកម្មតាមរយៈការពង្រឹងការហាត់ការទៅក្នុងកម្មវិធីសិក្សា (FEF-for-OBE Model, IDEAL, REAL, CARE)
=================
តាមរយៈគម្រោង Erasmus Plus សាស្រ្តាចារ្យបណ្ឌិត សេង មុំ សាកលវិទ្យាល័យធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង លោកបណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកមម រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៃសាកលវិទ្យាល័យបណ្តុះបណ្តាលកសិកម្ម ៣ផ្សេងទៀត (សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ) ព្រមទាំងសាកលវិទ្យាល័យក្នុងតំបន់ផ្សេងទៀត បានចូលរួមសិក្ខាសាលាស្តីពី «សាកលវិទ្យាល័យ និងកម្លាំងពលកម្ម (University and Labour)» នៅសាកលវិទ្យាល័យ University of Applied Sciences Weihenstephan-Triesdorf ប្រទេសអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ កិច្ចពិភាក្សាផ្តោតសំខាន់លើការសហការ ដើម្បីពង្រឹងការអនុវត្តគម្រូ work based education or dual education ដែលនិស្សិតកសិកម្ម ទទួលបានបទពិសោធន៍ពីការហាត់ការ ហើយ និស្សិត និងសាស្រ្តាចារ្យ អាចផ្តល់ផលជះវិជ្ជមានត្រលប់ទៅកសិដ្ឋាន រោងចក្រ សហគ្រាស វិញ តាមរយៈការផ្តល់ជាបច្ចេកទេស ព័ត៌មាន ឬដំណោះស្រាយបានពីការស្រាវជ្រាវ។
University of Applied Sciences Weihenstephan-Triesdorf ប្រទេសអាល្លឺម៉ង់ ជាដៃគូរសហការណ៍រយៈពេលយូររបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបច្ចុប្បន្ននេះនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៣រូប កំពុងផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅទីនោះ។ ក្រៅពីនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម កំពុងពិភាក្សា បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ Agricultural Management ដោយយកបទពិសោធន៍ ពី University of Applied Sciences Weihenstephan-Triesdorf មកអភិវឌ្ឍកម្មវិធីសិក្សាផងដែរ ។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh