Menu

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពី “Institutional Capacity Building on Outcome-Based Education (OBE) Implementation and Gap Alignment toward

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពី “Institutional Capacity Building on Outcome-Based Education (OBE) Implementation and Gap Alignment toward IQA and AUN-QA” ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តការអប់រំផ្អែកលើលទ្ធផលសិក្សា (OBE) ឱ្យកាន់តែមានប្រសិទ្ធភាព។

សិក្ខាសាលានេះបានផ្តោតជាសំខាន់លើការពិនិត្យ និងវាយតម្លៃស្ថានភាពនៃការអនុវត្តបច្ចុប្បន្ន ការកំណត់គម្លាត និងចំណុចដែលត្រូវកែលម្អ ព្រមទាំងការរៀបចំវិធានការសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការនៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុង (IQA) និងស្តង់ដារធានាគុណភាពអប់រំរបស់បណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN-QA)។ សិក្ខាសាលានេះក៏ជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រី និងបុគ្គលិកពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងការអនុវត្ត OBE និងការលើកកម្ពស់គុណភាពអប់រំ។

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh