​​​​​​​​

សេចក្តីផ្តើម

មហាវិទ្យាល័យរៀបចំដែនដី​ និងរដ្ឋបាលដីធ្លី ជាមហាវិទ្យាល័យមួយ នៃមហាវិទ្យាល័យភូមិន្ទកសិកម្ម បង្កើតឡើងក្នុងឆ្នាំ២០០២។ គោលបំណងសំខាន់គឺ សំរាប់បង្កើតនូវធនធានមនុស្ស។ មហាវិទ្យាល័យនេះបែងចែកជាបី ដេប៉ាតឺម៉ង់គឺដេប៉ាតឺម៉ង់គោលនយោបាយដីធ្លី និងរដ្ឋបាលដីធ្លី ដេប៉ាតឺម៉ង់រៀបចំដែនដី និងដេប៉ាតឺម៉ង់ភូគព្ភសាស្ត្រ វាស់វែង និងផែនទី។ មហាវិទ្យាល័យបង្កើតឡើងដោយមានសហការគ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ(Bachelor Degree) ដែលបានគាំទ្រដោយធនាគារពិភពលោក និងមានជំនួយការបច្ចេកទេសពីប្រទេសអាលឺម៉ង់(GTZ/CIM)។

ក. បេសកកម្ម

 មហាវិទ្យាល័យមានបេសកកម្មបណ្តុះបណ្តាលនិស្សិតអោយបានបរិមាណ និងទទួលបានគុណភាពខ្ពស់ លើផ្នែក បច្ចេកទេស និងវិទ្យាសាស្ត្រខាងផ្នែករៀបចំដី និងរដ្ឋបាលដីធ្លី​ ដើម្បីឆ្លើយតបទៅ ​និងតំរូវការក្នុងការ អភិវឌ្ឍ ប្រកបដោយនិរន្តភាព។

ខ.គោលបំណង

គោលបំណងសំខាន់ ផ្តល់ការអប់រំដល់និស្សិតអោយមានគុណភាព លើផ្នែកបច្ចេកទេស និងមានលក្ខណៈ       វិទ្យាសាស្ត្រ ទ្រឹស្តី និងការអនុវត្តន៏ ក្នុងការរៀបចំដី និងរដ្ឋបាលដីធ្លី​ ដើម្បីឆ្លើយតបទៅ និងតំរូវការក្នុងការ អភិវឌ្ឍ ប្រកបដោយនិរន្តភាពនិស្សិតនឹងត្រូវបានការទទួលការអប់រំខាងក្រោមនេះ៖

  • ការគ្រប់គ្រងដី ដើម្បីបរិស្ថាន សេដ្ឋកិច្ច និង សង្គម
  • ទិដ្ឋភាពនៃច្បាប់ ដូចជា ច្បាប់ភូមិបាល គោលនយោបាយដីធ្លី និងក្របខណ្ឌ័ នៃច្បាប់ផ្សេងៗទៀតទាក់ទង និងការគ្រប់គ្រងដីធ្លី
  • វិធីសាស្ត្របច្ចេកទេស ការរៀបចំដីរដ្ឋ
  • រដ្ឋបាលដីធ្លី ដូចជា សុរិយោដី ការគូសផែនទី ការចុះបញ្ជីដីធ្លី (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័) ការវាយតំលៃដី រដ្ឋបាលដីធ្លី ប្រពន្ធ័ពត៌មានដីធ្លី
  • បញ្ហា ហិរញ្ញវត្ថុ ទាក់ទងនឹង ដីដូចជា ការយកពន្ធដី
  • ការរៀបចំដីធ្លី​ មានដូចជា ផែនការតំបន់ ក្រីក្រទីក្រុង អភិវឌ្ឍជនបទ និង ផែនការប្រើប្រាស់ដីធ្លី។​