នាថ្ងៃចន្ទ ១៣-១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣-០៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ មហាវិទ្យាល័យវិទ្យាសាស្រ្តជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានរៀបចំសិក្ខាសាលាចុងក្រោយស្តីពី “ការកែលម្អ និងការអភិវឌ្ឍកម្មវិធីសិក្សា” ដោយផ្តោតលើការរៀបចំប្លង់មេរៀនលម្អិតនៃមុខវិជ្ជាទាក់ទងនឹងជលផល សម្រាប់ថ្នាក់បរិញ្ញាបត្រវិទ្យសាស្រ្តជលផលនិងវារីវប្បកម្ម។ រហូតមកទល់ពេលនេះ ក្រុមការងារមហាវិទ្យាល័យ បានរៀបចំចប់ ពីគោលចំណងកម្មវិធី លទ្ធផលរំពឹងទុករបស់កម្មវិធី (PLO) លទ្ធផលរំពឹងទុករបស់មុខវិជ្ជា (CLO) និងប្លង់មេរៀនលម្អិត (LLO) ព្រមទាំងផ្នែកសំខាន់ផ្សេងទៀត នៃកម្មវិធីសិក្សាជលផល។ មហាវិទ្យាល័យសង្ឃឹថា ការកែលម្អនេះនឹងជួយជម្រុញឲ្យការអប់រំ បណ្តុះបណ្តាលជលផល ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត មានការប្រសើរឡើងសម្រាប់ប្អូនៗនិស្សិតជំនាន់ថ្មីដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល នៅមហាវិទ្យាល័យវិទ្យាសាស្រ្តជលផល។ សូមថ្លែងអំណរគុណចំពោះគម្រោង HEIPតាមរយ: RUA, EU CapFish Capture នៃរដ្ឋបាលជលផល តាមរយ:អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា និងគម្រោង EU CapFish Aquaculture នៃរដ្ឋបាលជលផលតាមរយ:ក្រុមហ៊ុន Niras សម្រាប់ការគាំទ្រសិក្ខាសាលាទាំងនេះ តាំងពីកិច្ចចាប់ផ្តើម រហូតដល់ចប់។
On Monday, 03-05 April 2023, the Faculty of Fisheries and Aquaculture of the Royal University of Agriculture organized the last workshop on “Curriculum Improvement and Development” focusing on Lesson Learning Outcome of fisheries courses for the Bachelor of Science in Fisheries and Aquaculture Sciences in Kampong Thom Province. The faculty team has so far completed the update and development of Fisheries program aims, Program Learning Outcome (PLO), Course Learning Outcome (CLO), Lesson Learning Outcome (LLO) and other key components of the the whole fisheries curriculum. The faculty hopes that this new curriculum will help improve fisheries and aquaculture training and education in both theories and practices for new generations of students who wish to pursue a Bachelor of Fisheries and Aquaculture Sciences degree at the Faculty of Fisheries and Aquaculture. We would like to thank HEIP project through RUA, EU CapFish Capture of the Fisheries Administration through Food and Agriculture Organization of the United Nations (FAO) Cambodia, EU CapFish Aquaculture of FiA through Niras for supporting this series of workshops from the beginning to the end. Without them, this important mission would be impossible. Thanks for all kind of support to us.