Menu

ឱកាស​ដ៏​ត្រចះត្រចង់​សម្រាប់​អនាគត​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​! សូម​អប​អរ​សាទរ​ដល់​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ទាំង​ ១០នាក់​ ដែល​ទទួល​បាន​អាហារូបករណ៍​ពី​គម្រោង​រេដបូក​កែវ​សីមា!

ឱកាស​ដ៏​ត្រចះត្រចង់​សម្រាប់​អនាគត​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​!

សូម​អប​អរ​សាទរ​ដល់​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ទាំង​ ១០នាក់​ ដែល​ទទួល​បាន​អាហារូបករណ៍​ពី​គម្រោង​រេដបូក​កែវ​សីមា! 

តាមរយៈកម្មវិធីអាហារូបករណ៍យុវជនសម្រាប់សហគមន៍ក្នុងគម្រោងរេដបូកកែវសីមា (Keo Seima EmpowerED)  ក្រោមការគាំទ្រថវិកាពីគម្រោងរេដបូកកែវសីមា និស្សិត ១០​នាក់​ (ស្ត្រី ៩នាក់ និង​បុរស ១នាក់) ដែលជាជនជាតិដើមភាគតិចពូនង​មក​ពី​សហគមន៍​ក្នុង​គម្រោង​រេដបូក​កែវ​សីមានៃ​ខេត្ត​មណ្ឌល​គិរី​ ទទួល​បាន​ឱកាស​បន្តការ​សិក្សាជំនាញ​សំខាន់ៗក្នុង​ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុង​រាជ​ធានី​ភ្នំពេញ​។

ក្រោម​កម្មវិធី ​Keo Seima EmpowerED អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) កម្ពុជា​ សហការ​ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរៀបចំកម្មពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រផ្តល់អាហារូបករណ៍ជូនដល់និស្សិតទាំង ១០រូប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោម​អធិបតីភាព​របស់​ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោក នេត វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ កម្មវិធី​ Keo Seima EmpowerED នេះ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ក្នុង​សហគមន៍​នៃ​គម្រោង​រេដបូក​កែវសីមា​ទទួល​បាន​ការ​អប់​រំ​ខ្ពង់​ខ្ពស់​ដើម្បី​អាច​ឱ្យ​ពួក​គេ​ចូល​រួម​ចំណែក​បាន​កាន់​តែ​ពេញ​លេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ជា​ពិសេស​ការ​លើក​កម្ពស់​ជីវភាពនិង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅ​សហគមន៍​របស់​ពួក​គេ។

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh